live789 bet

livelive789 bet:សុខភាព និងសម្រស់

ចេះតែភ្លេចភ្លាំងមែនទេ ! អាហារ៥មុខនេះជួយដល់ខួរក្បាលបង្កើនការចង់ចាំ

មាន​ដឹង​អត់ថា អាហារ​ពេល​ព្រឹក​សំខាន់​យ៉ាងណា​នោះ សម្រាប់​មនុស្ស​ម្នាក់​ៗ ។ អាហារ​ពេល​ព្រឹក គឺជា​អាហារ​ដែល​សំខាន់​បំផុត ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល ព្រោះ​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​បន្ថែម​របស់​ដែល​មាន​ប្រយោជន៍​ដល់​រាង​កាយ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ឆ្អែត​ទេ អាហារូបត្ថម្ភ​នឹង​ចូល​ទៅ​ចិញ្ចឹម​កោសិកា​ក្នុង​រាង​កាយ ធ្វើ​ឱ្យ​យើង​អាច​បំពេញការងារ​យ៉ាង​មាន​ប្រសិទ្ធភាព ។
មកដឹងទាំងអស់គ្នាថា អាហារ ៦​មុខ​ដែល​ញ៉ាំ​ពេល​ព្រឹក ឬ​ជាមួយ​អាហារ​ពេល​ព្រឹក អាច​ធ្វើ​ឱ្យ​ការ​ចង​ចាំ​ប្រសើរ​ឡើង មិនឆាប់​ភ្លេចភ្លាំង ។
១- ស៊ុត​ស្ងោរ ពេល​ទទួលទាន​ស៊ុត​រាល់ថ្ងៃ​ប្រាកដជា​ធ្វើ​ឱ្យ​ឡើង​កូ​លេ​ស្តេ​រ៉ុល ទើប​ភាគច្រើន​មិនសូវ​មាន​អ្នក​ញ៉ាំ​។ ប៉ុន្តែ​ការ​ពិត ស៊ុតមាន់​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​ផ្សេង​ៗ​ដែល​សំខាន់ និង​ជា​អាហារ​ពេល​ព្រឹក​ដែល​អាច​ទទួលទាន​បាន​រាល់ថ្ងៃ ។
២- នំប៉័ង​ហូល​វី​ដ ព្រឹក​ឡើង​នំប៉័ង​មួយ​បន្ទះ ក៏​រួច​អាហារ​ពេល​ព្រឹក​មួយ​ពេល​ហើយ ។ បើ​បាន​នំប៉័ង​ហូល​វី​ដ​ទៀត​កាន់តែ​ល្អ ។ នៅ​ក្នុង​នំប៉័ង​ហូល​វី​ដ​នេះ សម្បូរ​ទៅ​ដោយ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ​ដែល​មាន​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ ។ គ្រាប់​ធញ្ញជាតិ​នេះ​ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​ជាតិ​ហ្វៃ​ប័​រ និង​អាហារូបត្ថម្ភ​ដែល​ចាំបាច់​តាំងពី​ព្រឹក​ព្រលឹម ។
៣- ចេក ផ្លែ​ឈើ ដូច​ជា ចេក បើ​បាន​ទទួលទាន​នៅ​ពេល​ព្រឹក​នឹង​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ខ្លាំង​ណាស់ ។ នៅ​ក្នុង​ចេក​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ ។ មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ មាន​សារធាតុ​រ៉ែ​ដែល​មាន​នាទី​គ្រប់គ្រង​សម្ពាធ​ឈាម ។
៤- កាហ្វេ ឬ​តែ មិន​ថា កាហ្វេ ឬ​តែ ប្រសិនបើ​ទទួលទាន​ក្នុង​បរិមាណ​ដែល​សម​ល្មម​រាង​កាយ​នឹង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​។ នៅ​ក្នុង​តែ និង​កាហ្វេ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជា​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​ល្អ​សម្រាប់​រាង​កាយ ។ កាហ្វេ​ខ្មៅ​អាច​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ និង​បន្ថែម​ការ​ដុត​រំលាយ​របស់​រាង​កាយ​ទៀត​ផង​។ ប៉ុន្តែ​សូម​ណែនាំ​ឱ្យ​ទទួលទាន​តែ និង​កាហ្វេ​ដែល​គ្មាន​ជាតិ​ស្ករ​ទើប​ទទួល​បាន​លទ្ធផល​ល្អ ។
៥- គ្រាប់ Flax៖ Cereal ឬ Smoothie ដែល​អ្នក​ទទួលទាន​រាល់​ព្រឹក ប្រសិនបើ​ទ្រ​លាន់​អាច​បន្ថែម​រសជាតិ​ដោយ​រោយ​គ្រាប់ Flax ។ វា​នឹង​ជួយ​បន្ថែម​គុណប្រយោជន៍​ដល់​អាហារ​ពេល​ព្រឹក​របស់​អ្នក ព្រោះ​សម្បូរ​អូ​ម៉េ​ហ្គា ៣ ដែល​រាង​កាយ​ត្រូវការ​ជា​ចាំបាច់ ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​បេះដូង​ដែរ​។
៦- ទឹកក្រូច​ច្របាច់ ទឹកក្រូច​ច្របាច់​ជា​ទឹក​ផ្លែ​ឈើ​ដែល​យើង​ស្គាល់​គ្រប់​គ្នា ។ ទឹកក្រូច​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ ។ អាចយ​កមក​ទទួលទាន​ជា​ផ្លែ​ឈើ ឬ​ច្របាច់​យក​តែ​ទឹក​ក៏​បាន​។ វីតាមីន C ដែល​មាននៅ​ក្នុង​ក្រូច​មាន​នារី​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​បែប​ធម្មជាតិ ៕