live789 bet

សិល្បៈ

នៅ សុនិតា៖ រក្សារភាពស្ងៀមស្ងាត់ ខណៈតំណែង​ជំទាវ​មិនសូវមានសុវត្ថិភាព

ភ្នំពេញ៖រយៈពេល២ខែមកហើយដែលតារាកូន១អ្នកនាងនៅ សុនិតា បានធ្វើឲ្យមានការ​សង្ស័​យ​​​កាន់​តែ​ច្រើនថា​ចំណងស្នេហានាងជាមួយលោកទឹត ថាវរិទ្ធ ហាក់មានការប្រែប្រួលរហូត​ឈាន​ទៅដល់ភាពប្រេះឆាទៀតផង ក្រោ​យពីនាងបានបញ្ចេញសារដូចជាត្រូវគូស្នេហ៍ក្បត់​ចិត្ត​កាលពីចុងខែធ្នូឆ្នាំ២០២២ ។អ្វីដែលគូរឲ្យកត់សម្គាល់​បន្ទាប់ពីទម្លាយសារហាក់កំពុង​ជួប​វិបត្តិដួងចិត្តនោះមកពេលនេះសុនិតា ច្រើនតែបង្ហាញរូបភាព​ដើរម្សាន្ដតែពីរ​នាក់កូនប្រុសនាង​ដោយគ្មានលោកថាវរិទ្ធ រួមដំណើរដូចមុនទៀតឡើយទើបមានការខ្សឹបខ្សៀវកាន់​តែច្រើនក្នុង​ពិ​ភពសិល្បៈថាតំណែងជំទាវរបស់អតីតតារាសម្ដែងរូបនេះហាក់គ្មានសុវត្ថិភាពនោះទេ ព្រោះ​ថា​ស្វាមីនាងនៅ​តែមានស្រីក្មេងៗចង់ធ្វើជាម្ចាស់ចិត្តលោក​បើទោះជាគ្រប់គ្នាដឹងថាលោកជាប្ដី​របស់សុនិតា ក្ដី។ ដោយឡែកនៅលើហ្វេសបុករបស់នៅ សុនិតា នារយៈពេលចុងក្រោយនេះគេឃើញ នាងច្រើនតែ​បញ្ចេញការ​រកស៊ីតាមOnline និងការបំពេញបំណងកូនប្រុសតាមរយៈការដើរ​កម្សាន្ដនៅតាមឆ្នេរមួយ​ចំនួនដែលកូន​ទាមទា​ចង់ទៅ។ប៉ុន្ដែសុនិតា បានចេញថ្លែងសារ​មួយ​ថា”ជីវិតគ្មានអ្វីទៀង​ទាត់​ទេ ក៍សាងពេលវេលា រក្សារអ្វីៗដែល​ល្អទុក​​បច្ចុប្បន្ន ជម្រុះចោល​អតី​តកាលចេញ”។ ចំណែក​នៅលើហ្វេសបុករបស់លោកទឹត ថាវរិទ្ធ ក៍លោកមិន​បង្ហោះ​រូបភាព​ផ្អែម​ល្ហែមជាមួយសុនិតា ដូច​មុនដែរ​គឺ​មានតែរូបកូនប្រុសលោក ហើយអ្វីដែលគូរឲ្យចាប់​អារ​ម្មណ៍នោះអតីត​នាយក​រង​ប៉ុស្ដិ៍បាយ័នរូបនេះថែម​ទាំង​ចែកចាយ​(Share)នូវព័តមានខ្លះនិ​យាយ​ពីរឿង​លោក​និងភរិយាត្រូវគេសង្ស័យថាបែកបាក់ស្នេហ៍នោះទៀតផង ដែលសកម្មភាពបែប​នេះ​អាចបញ្ជាក់ថាលោក​ចង់​ឲ្យគ្រប់គ្នាបានដឹងដែរ គ្រាន់តែលោកមិនសារភាព​ប៉ុណ្ណោះ​ ប៉ុន្ដែ​​រវាងលោកនិងភរិយាហាក់ ឈានទៅជា​បាត់​នូវភាពរីករាយជាមួយគ្នា​ស្ទើតែទាំងស្រុង​ទៅ​ហើយ​។​អ្នកយក​ព័តមានយើងក៍ធ្លាប់ទូរស័ព្ទទៅលោកទឹត ថាវរិទ្ធ ដើម្បីសាកសួរពីរឿងលោក​និងសុនិតា ដែលត្រូវបានគេ​ម៉ៃ​ថា​បាន​បែកបាក់គ្នានោះដែរ ប៉ុន្ដែលោកថាវរិទ្ធ និយាយខ្លី​ថា​រឿង​គ្រួសារលោកមិនចង់បក​ស្រាយ​​ឡើយ ។ មជ្ឈដ្ឋានមហាជនបានលើកឡើងថាប្រសិនបើនៅ សុនិតា ក្លាយទៅជាមេម៉ាយកូន​១​ដូចគេកំពុងតែសង្ស័យ​នោះ​មែន នោះមិនត្រឹមតែនាងបាត់បង់តំណែងជំទាវតូចនោះទេ ប៉ុន្ដែ​ផ្ទះ​វីឡារ​ប្រណិត នៅបុរីប៉េង ហួត(បឹង​ស្នោរ),​រថ​យន្ដទំនើបៗជាច្រើន​គ្រឿង,ដីតម្លៃរាប់លាន​ដុល្លារ​នៅកំពង់សោម របស់លោក​ថាវ​រិទ្ធ ដែលគេរំពឹង​ថានឹងក្លាយ​ទៅ​ជាកម្មសិទ្ធិរបស់នាង រួមទាំងក្ដីស្រម៉ៃចង់រៀបអាពាហ៍ ពិពាហ៍ ដ៍ធំ​ផ្អើ​ល​មេឃ នោះប្រាកដជា​ប្រឈមការ​ប្រែ​ប្រួល​ទាំងអស់ជា​មិន​ខានឡើយ ហើយស្រួលមិនស្រួលនាងអាចវិលមករស់នៅផ្ទះល្វែងសាមញ្ញ និង​ជិះរថយន្ដ​កញ្ចាស់​ដូចមុនក៍ថាបាន។យ៉ាងណាតារារួមអាជីពជាច្រើន​នៅតែចង់ឃើញ​សុនិ​តា និងលោក​ថាវរិទ្ធ ផ្សះផ្សារ​ស្នេហ៍ ដើម្បីកុំឲ្យកូនប្រុសនាងកំព្រាឪពុក។ គូរបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ​២០១៨ តែនាងមិនដែលសារភាពរឿងនេះទេ ហើយស្រាប់តែនៅថ្ងៃ​ទី២០ខែ​កក្កដា ឆ្នាំ២០១៩ នាងបានសម្រាល​កូនប្រុសនិងក្លាយទៅជាជំទាវក្រោយលោកទឹត្យ ថាវរិទ្ធ ឡើងឋានៈជាឯកឧត្តម និងមានតួនាទីជាអនុ​រដ្ឋលេខា​ធិការក្រសួងវប្បធ័ម និងវិចិត្រ​សិ​ល្បៈ។​តារារួម​អាជីពជាច្រើនបានហៅសុនិតា ថា”ជំទាវៗ” ប៉ុន្ដែតំណែង​មួយនេះ​ហាក់​គ្មាន​សុ​វត្ថិ​ភាព​សម្រាប់រូបនាងទៀតឡើយ ខណៈទស្សនិកជនរងចាំមើលថាក្រោយធ្លាយរឿង​គេ​សង្ស័​យ​រង្គើរ​​ស្នេ​ហ៍ជា​មួយប្ដីឯកឧត្តមបែបនេះនិតា នឹងវិលរកអាជីពចាស់វិញឬអត់?