live789 bet

ព័ត៌មានផ្សេងៗសុខភាព និងសម្រស់

ខ្យល់ពុល គឺជាកតត្តាគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត​មកលើអាយុជីវិតមនុស្ស​

ផ្អែកការសន្និដ្ឋានជាក់ច្បាស់នៅក្នុងរបាយការណ៍ថ្មីមួយដែលធ្វើឡើងដោយ​អ្នកជំនាញនៃ​ វិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ​ ឈីកាហ្គោ ហៅកាត់ថា EPIC ចេញផ្សាយ​នៅថ្ងៃអង្គារ​ ​ទី​២៩ សីហា ឆ្នាំ២០២៣បានឲ𝓡្យដឹងថ꧅ា

ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយ​ល្អងធូលី និងសារធាតុពុល​ គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​មកលើអាយុជីវិតរបស់​មនុស្ស​នៅទូទាំងពិភពលោក។ របាយការណ៍លើបានលើកឡើងថា ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួនពី​ចន្លោះ ២ម៉ឺន ទៅ​ ៣ម៉ឺន លីត្រខ្យល់ ហើយក្នុងខ្យល់គឺមាន​ ៩០ភាគរយជា​អុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុង​ខ្យល់ដកដង្ហើម មានលាយ​ឡំផងដែរទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិ និង​ចេញពី​សកម្មភាពរបស់មនុស្ស។ គឺសារធាតុពុល និង​ល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព​។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលី​កើតចេញពី​សំណឹកកកិតនានា ផ្សែងពុលកើតចេញពី​សកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុល​ដែល​កើតចេញពីសកម្មភាពរបស់មនុស្ស ហើយ​ដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង​។​ តើវាបង្កជាគ្រោះថ្នាក់អ្វីខ្លះដល់សុខភាព?

យោងតាមរបាយការណ៍របស់ វិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ​ ឈីកាហ្គោ (EPIC) ខ្យល់ដកដង្ហើមពុល លាយ​ឡំដោយ​ល្អង​ធូលី ​បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យធ្វើឲ្យ​មនុស្ស​មាន​ជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង​ ជំងឺស្ទះ ឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក  ៣៦ភាគរយនៃ​ករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង​ល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែក​ករណី​ដាច់ឬស្ទះសរសៃឈាម មាន ​៣៤ភាគរយ ហើយ​​ករណីជំងឺមហារីកវិ🌱ញមាន​ ២៧ភាគរយ។

យោងតាមអង្គការសុខភាពពិភពលោក មនុស្ស ០​៩នាក់ ក្នុងចំណោម ១០នាក់ នៅលើពិភពលោក រស់នៅប្រចាំថ្ងៃប្រឈមនឹង​ខ្យល់ដកដង្ហើម ដែល​មានកម្រិត​សារធាតុពុល និង​ល្អងធូលីលើស​ពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក​​។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់​ប្រមាណ​៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើម​កខ្វក់នេះ​។ ពោលគឺ ប្រមាណ​១២ភាគរយនៃករណីស្លាប់មុនអាយុនៅទូទាំងពិភពលោក​។

អ្នកជំនាញរបស់ EPIC បាន​លើកឡើងថា បើទោះបីជាបញ្ហាខ្យល់ដកដង្ហើមកខ្វក់ត្រូវបានអះអាងថាបានបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់អាតុជីវិតមនុស្សយ៉ាងណាក្តី មនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាលប្រទេសមួយចំនួនធំ ហាក់មិនបានយកចិត្ត​​ទុកដាក់លើបញ្ហាប៉ុន្មាននោះទេ។ ​កញ្ចប់ថវិកាចំណាយដែលរដ្ឋាភិបាលប្រទេសនានាប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់បើប្រៀបធៀបទៅនឹង​ ការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងទៀត។ យោងតាមរបាយការណ៍​របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់គោរពជាប្រចាំ នូវកម្រិត​អនុគ្រោះអតិបរមា នៃ​ល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែល​🦋អង្គការសុខភាពភិភព​លោក​បានកំណត់ស្តង់ដារ​ នោះមនុស្ស​យើង​អាចមានអាយុរស់បាន​ ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត​​ដោយ​ផ្អែកលើតួលេខដែលប្រមូលបាននៅឆ្នាំ​២០២១៕