live789 bet

livelive789 bet:ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤​ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃ♈គណៈអភិបាលខេត្ត លោកបណ្ឌិត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធនានា ជុំវិញខេត្ត។

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១ រួមមាន :

១–ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

២–ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសម្រាប់រយៈពេលដប់ពីរ(១២)ខែ រាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២

៣–របាយការណ៍ ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិទី៣ និងទិសដៅការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែ ដែលត្រូវអនុវត្តបន្ត

៤–បញ្ហាផ្សេងៗ…..។