live789 bet

ព័ត៌មានក្នុងប្រទេសlivelive789 bet:ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ សហការជាមួយកម្លំាងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧។ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៨នាក់ អាវុធK54=១ដើម K59=២ដើម AK=៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុំ សារឿន (នាយរងប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន៤នាក់ អាវុធAK=២ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច (មេបញ្ជាការកងអនុសេនាតូច) រួមនិងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន២នាក់ អាវុធAK=១ដើម ដឹកនាំដោយនាយចំណង់ អោក សុីដូរ (មេបញ្ជាការរងកងអនុសេនាតូច) បានចេញល្បាតតាមព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមខ្សែព្រំដែនក្នុង និងក្រៅភូមិសាស្រ្តមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:៣០នាទី ៕