live789 bet

ព័ត៌មានអន្តរជាតិ

GDP របស់វៀតណាមសម្រាប់ត្រីមាសទីពីរត្រូវបានរំពឹងថានឹងទទួលបានកំណើន ៥,៣ភាគរយ

(ហាណូយ)៖ យោងតាមការព្យាកររបស់ធនាគារ Standard Chartered ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ មិថុនាសប្តាហ៍នេះបានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រាប់ត្រីមាសទីពីរ ឆ្នាំ២០២៤នេះ ត្រូវបាន༒រំពឹងថានឹងទទួលបានꦍកំណើនក្នុងកម្រិតមធ្យម ៥,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីសម្រេចបានកំណើន ៥,៧ភាគរយកាលពីត្រីមាសទីមួយកន្លងទៅ។

ការព្យាកររបស់ធនាគារ Standard Chartered ខាងលើបានលើកឡើងថា កំណើនសម្រាប់វិស័𒉰យលក់រាយរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ៨,២ភាគរយធៀបនឹងលទ្ធផលកាលពីខែមិថុនាឆ្នាំមុន ក្រោយពីទទួលបានកំណើន ៩,៥ភាគរយក្នុងខែឧសភា។

ធនាគារខាងលើនេះបានបន្តថា កំណើនការនាំចេញរបស់ប្រទេសនេះនឹងធ្លាក់ចុះមកនៅត្រឹម ១៤,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលអតិផរណាត្រូវបានព្យាករណ៍ថានឹងអាចកើនឡើងដល់ ៤,៥ ភាគរយ បន្ទាប់ពីកើនឡើងក្នុងកម្រិត ៤,៤ភាគរយកាលពីខែឧសភា ដែលជាអត្រាលើសកម្រិត ៤ ភាគរយសម្រាប់រយៈពេលបីខែជាប់ៗគ្នា។

ជុំវិញការព្យាករខាងលើ លោក Tim Leelahaphan សេដ្ឋវិទូសម្រាប់ប្រទេសថៃ និងវៀតណាមប្រចាំធនាគារ Standard Chartered បានលើកឡើងថា “ទោះបីជាកំណើនមានការធ្លាក់ចុះក្នុងត្រីមាសទីពីរក៏ដោយ យើងគិតថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមនៅតែរក្សាកម្រិតដដែល។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនឹងអាចបន្តកើតមាននៅក្នុងត្រីមាសទីបីខាងមុខ ចំពេលមានការកើនឡើងសម្ពាធតម្លៃ ភាពទន់ខ្សោយនៃអត្រាប្តូរប្រាក់បរទេស និងភាពទន់ខ្សោយនៃតម្រូវការសកល។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​ទិសដៅ​កំណើន GDP របស់ខ្លួនពីកម្រិត ៦ ទៅ ៦,៥ ភាគរយ​៕

ប្រភព៖ Vietnam News, Xinhua